You are currently viewing កងរាជអាវុធហត្ថប្រគល់អំណោយមនុស្សធម៏តាមរយៈសហភាពសហពន្ធ័យុវជនខេត្ត

កងរាជអាវុធហត្ថប្រគល់អំណោយមនុស្សធម៏តាមរយៈសហភាពសហពន្ធ័យុវជនខេត្ត

កំពង់ស្ពឺ៖វេលាម៉ោង ៨និង០០នាទី ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាប្រធានគណៈកម្មាធិការ សហភាពសហពន្ធ័យុវជនខេត្ត លោក ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណះអធិបតី ក្នុងអង្គពិធីប្រគល់និងទទួលអំណោយមនុស្សធម៏ រួមនិងអស់លោកលោកស្រី មួយចំនួនផងទៀត ។
ក្នុងនោៈមានសមាសភាពចូលរួមមានម្ចាស់អំណោយ មេបញ្ជាការរហនាយទាហាន នាយទាហានរងកងអនុសេនាធំចល័ត និង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចូលរួមចំនួន ៩៩ រូប ។
សម្ភារះ នៃការចូលរួមពីនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និងសប្បុរសជននានាសម្រាប់ចែកជូន ជនចាស់ជោរា ទុគតជន កុមារកំព្រា រួមមាន៖ ថវិកាចំនួន ៤លានរៀល ,ទឹកបរិសុទ្ធចំនួន 100យួរ ទឹកត្រីចំនួន ៨០ យួរ , ទឹកស៊ីអ៊ីវចំនួន ២០យួរ ,ត្រីខកំប៉ុង ១០កេៈធំ
,អង្ករចំនួន ២០ បាវ ។លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានថ្លែង អំណោយទាំងនេៈបានមកពី នាយនាយរងនៃកងរាជអាវុធហត្ថ និងមួយចំនួនបានមកពីសប្បុរជន នានាដែលបានជួយឧបត្ថមមកកងរាជអាវុធហត្ថ ។ មេបញ្ជាការបន្តថា ដោយមើលឃើញនៅការខ្វៈខាតនិងក្នុងនាមលោកជាមេបញ្ជាការប្រគល់សម្ភារៈទាំងនេៈតាម ក្រុមការងារសហភាព សហពន្ធ័យុវជនខេត្តដើម្បីចែកដល់ដៃជនក្រីក្រពិតៗ ។
លោក សរ សុពុត្រា អភិបាលរងខេត្ត បានមានប្រសាសន៏ថា នេៈជាលើកទី១ ដែលលោកបានទទួលអំណោយមនុស្សធម៌ពីកងរាជអាវុធហត្ថខេត្តក្នុងលោកមកកាន់ជាអភិបាលរងខេត្ត ហើយកន្លងមកយើងបានដឹងយ៉ាងច្បាស់កងរាជអាវុធហត្ថបាន ចុៈជួយការងារមនុស្សធម៏នេៈជាញឹកញាប់ ។ អភិបាលរងបន្តថា ក្នុងនាមលោកជាប្រធាន សហភាពសហពន្ធ័យុវជនខេត្តលោកនិងជ្រើសរើស អ្នកក្រីក្រចាស់ជរា សិស្សនិសិត្សដើម្បីមកទទួលអំណោយទាំងនេៈ ។ ហើយលោកអភិបាលរង និងមេបញ្ជាការបានអំពាវនាវដល់ប្អូនជាសិស្សានុសិស្ស នៅតាមសាលាមូលដ្ឋានទាំងអស់ សូមកុំយកទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ទៅជាទិវាបំផ្លាញខ្លួនឯង និងខូចខាតកិត្តយសដល់គ្រួសារព្រោៈ ១៤កុម្ភៈជាទិវាក្តីស្រឡាញ់រវាងបងប្អូនកូនចៅ ម្តាយឪពុក របស់តែប៉ុណ្ណោៈមិនមែនជាសេចក្តីស្រឡាញ់ស្នេហានោៈទេ ៕
851312112_77977_6504346829653541725

851316076_78545_1121658859577019244

851333696_96036_4481300428245885927

851308144_79319_17495700517628463307