កម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីគ្រឿងញៀន

ព្រះសីហនុ៖ នៅវេលាម៉ោង ០៧ និង ៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកវរសនីយ៍ត្រីត្រី ពៅ នាវ កម្លាំងបានចុះបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់៖

១-ឈ្មោះ អ៊ួង ចាន់គ្រឹស្នា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិយោលចេក ឃុំជីខ្មា ស្រុកត្រាំកក់ ខេត្តតាកែវ ។

២-ឈ្មោះ លី ជាស្រីពេជ្រ ភេទស្រី ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្រុកកំណើត ខេត្តសៀមរា

៣-ឈ្មោះ ឈិត តួ ភេទប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិត្រមែង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត

៤-ឈ្មោះ កាក់ សីហា ភេទប្រុស ជនជាតិខ្មែរ អាយុ ១៨ឆ្នាំ មុខរបរចាក់សាំង ស្រុកកំណើត ភូមិកំពង់ត្រាច ឃុំកំពង់ត្រាចកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។

កម្លាំងបានដកហូតវត្ថុតាងមាន៖

១-ម្សៅសថ្លា ០២កញ្ចប់ តូច ១,៣៧ ក្រាម

២-ទូរស័ព្ទចំនួន ០៣ គ្រឿង

៣-លុយរៀលចំនួន ៨០.០០០ រៀល

៤-ជញ្ជីងថ្លឹងចំនួន ០១គ្រឿង នឹងថង់ច្រកថ្នាំមួយចំនួន ។

ក្រោយពីធ្វើការសាកសួររួច នៅវេលាម៉ោង ១៤និង ៣០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿង ជញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីបន្តតាមនីតិវិធី ។