ស្វាយរៀង៖ នៅរសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង
បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខែមេសា ទិសដៅខែឧសភា ឆ្នាំ២០១៨ និងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្ដិជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ មេបញ្ជាការកងអនុសេនាធំចល័តលេខ៤ និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងជាច្រើនរូបទៀត។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការឡើងអានរបាយការណ៍សង្ខេបប្រចាំខែ និងលោកវរសេនីយ៍ទោ សោម វណ្ឌី នាយរងសេនាធិការដ្ឋានឡើងអានផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ពិធីសង្រ្កានស្វាយរៀងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការប្រកាសមុខងារ និងបំពាក់ឋានន្តរសក្ដិជូននាយទាហាន នៃកងរាជអាវុធហត្ថរួចមក លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ដែលបានបំពាក់ឋានន្តរសក្កិនាថ្ងៃនេះ ត្រូវបន្តយកចិត្តទុកដាក់រាល់កិច្ចការដែលថ្នាក់លើបានដាក់ជូន បន្តការថែរក្សាសន្តិសុខ ពង្រឹងការអនុវត្តច្បាប់ដើម្បីផ្តល់ទំនុកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសត្រូវការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ និងរក្សាបានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំបំផុត៕