បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជាពិសេស បញ្ហាគ្រឿងញៀន ដែលកំពុង បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត បាត់ដំបង បានដាក់ចេញនូវផែនការអនុវត្តការបង្ក្រាបទប់ស្កាត់ រាល់បទល្មើស ជាពិសេស បទល្មើសគ្រឿងញៀន អោយបានដូចភ្លៀងរលឹមជាក់ស្តែង៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅម៉ោង ២១ និង ១០ នាទី ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យ០២ នាក់៖
១-ឈ្មោះ ខុន សុផុន ហៅ វ៉ាន់ សុផល ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ អូររំចេកលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្ត បាត់ដំបង ។
២-ឈ្មោះ មន ភ័ណ្ឌ ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ ទួលគោក ខ័ណ្ឌ ទួលគោក រាជធានីភ្នំពេញ កម្លាំងបានដកហូតវត្ថុតាង
១-គ្រឿងញៀនម៉ាទឹកកក ០២ កញ្ចប់ ទម្ងន់ ១៣,៨៣ ក្រាម
២-ទូរស័ព្ទចំនួន ០១ គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនីតិវិធី ។