ព្រះវិហារ៖ ព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ សាកសួរសុខទុក្ខលោក ធួន ញឹប និងលោក ប្រាក់ កែន សមាជិកក្រុមប្រឹក្សាឃុំដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងបាននាំយកថវិកាចំនួន ៤០ម៉ឺនរៀល មី៤កេស ទឹកក្រូច៤កេស ទឹកដោះគោ ០៨កំប៉ុង ស្ករសរ០៤គីឡូ និងនំធុង ២ធុង ផងដែរ។
