You are currently viewing តំណាងឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

តំណាងឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ព្រះវិហារ៖ នៅរសៀល ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហែម ផល្លី និងលោកវរសេនីយ៍ឯក គង់ សាអេង មេបញ្ជាការរងអហខេត្តព្រះវិហារ តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកថវិកាចំនួន ២០ម៉ឺនរៀល មី២កេស ទឹកក្រូច២កេស ទឹកដោះគោ ០៤កំប៉ុង ស្ករស០២គីឡូ និងនំធុង១ធុង ដែលជាអំណោយរបស់លោកមេបញ្ជាការទៅផ្តល់ជូន និងសាកសួរសុខទុក្ខលោកវរសេនីយ៍ត្រី អ៊ុង សុវណ្ណ អនុប្រធានមន្ទីរភស្តុភារ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។