You are currently viewing អំណោយលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ត្រូវបានផ្តល់ជូនដល់ក្មេងកំព្រាគ្មានទីពឹង ០៣នាក់បងប្អូន

អំណោយលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ត្រូវបានផ្តល់ជូនដល់ក្មេងកំព្រាគ្មានទីពឹង ០៣នាក់បងប្អូន

សៀមរាប៖ នៅព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្ត សៀមរាប សហការជាមួយមូលដ្ឋានអាវុធហត្ថស្រុកសូទ្រនិគម ដឹកនាំដោយ លោកវរសេនីយ៍ទោ ថា ដាលុច តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាកាកងរាជអាវុធហត្ថ ខេត្តសៀមរាប បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ មកចែកជូនក្មេងកំព្រាទីទាល់ក្រគ្មានទីពឹង ៣នាក់បងប្អូន (ស្រីទាំង ៣នាក់) ដែលត្រូវឪពុក-ម្តាយស្លាប់ចោលតាំងពីតូច ស្នាក់នៅភូមិរុនខាងជើង ឃុំដានរុន ស្រុកសូទ្រនិគមខេត្តសៀមរាប ។អំណោយរួមមាន៖

១-អង្ករ ០១បាវ ៥០គីឡូក្រាម

២-ទឹកបរិសុទ្ធ ០២កេស

៣-មុង ០១ និងភួយ ០១

៤-ទឹកត្រី ០២យួរ

៥-ទឹកស៊ីអ៊ីវ ០២យួរ

៦-ទឹកក្រូច ០២យួរ

៧-ត្រីខកំប៉ុង ០២យួរ

៨-សារុង ០២

១០-ប្រេងកាឡា ០៤ប្រអប់

១១-បីចេង ០១គីឡូក្រាម

១២-ស្កសរ ០១គីឡូក្រាម

១៤-ថវិកា ៦០០.០០០រៀល ។