You are currently viewing កងរាជអាវុធហត្ថខេត្តព្រះវិហារ និមន្តព្រះសង្ឃ សូត្រមន្តលើករាសី និងសុំសេចក្តីសុខ

កងរាជអាវុធហត្ថខេត្តព្រះវិហារ និមន្តព្រះសង្ឃ សូត្រមន្តលើករាសី និងសុំសេចក្តីសុខ

ព្រះវិហារ៖ នៅរសៀល ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយមន្ត្រីក្រោមឱវាទ បាននិមន្តព្រះសង្ឃចំនួន០៧អង្គ ដើម្បីសូត្រមន្តលើករាសី និងសុំសេចក្តីសុខចំរើន សិរីសួរស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។