សៀមរាប៖ ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីសសេចក្តីសុខ ក្នុងឆ្នាំថ្មី ឆ្នាំចរ សំរិទ្ធស័ក្តិ ព.ស២៥៦២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងមន្ត្រីក្រោមឱវាទទាំងអស់។
