ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសាលសវនាកាសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកលោក ជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍គណៈប្រតិភូអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ចឺន ជឺន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃកងទ័ពប្រជាជនវៀតណាម មកជូនពរអង្គភាពកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងមកដល់ក្នុងពេលឆាប់៕