អហ.ស្ទឹងមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ កាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿន នៅចំណុច ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ហម ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំមុខរបរ យោធា ដែលមានទីលំនៅ ភូមិបប្រក់ជើង
សង្កាត់កាកាប ខណ្ឌ ពោធិសែនជ័យ ។
វត្ថុតាងដែលចាប់ដកបាមាន ម្សៅក្រាមពណ៍ស ០១ កញ្ចប់ធំ ម៉ូតូ សង់កូរ៉េ ០១ គ្រឿង ទូរស័ព្ទ ០១ គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូន ទៅ ការិយាល័យ ស្រាវជ្រាវបទល្មើសគ្រឿងញៀន អ.ហ រាជធានីដើម្បីបន្តនីតិវិធី ៕
