បានដឹកនាំប្រតិភូ អាវុធហត្ថខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ខៀវ សយ ជំនួយការមេបញ្ជាការដែលបានទទួលមរណៈភាព នៅវេលាម៉ោង ១៩ និង ៣៥នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ដោយរោគាពាធ។ ក្នុងឱកាសនាពេលពេលនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់គ្រួសារសព លោកវរសេនីយ៍ត្រី ខៀវ សយ ថាទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ សម្រាប់កងរាជអាវុធហត្ថខេត្តព្រៃវែង ក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់រួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក មិនបោះបង់ចោលគ្នាឡើយ ជាក់ស្តែងក្នុងពេល ដែលលោកវរសេនីយ៍ត្រី ខៀវ សយ បានលាចាកលោកទៅ អាវុធហត្ថទាំងអស់បានបង្ហាញនូវក្តីស្តាយ ស្រណោះ អាឡោះអាល័យ និងចងចាំ គុណូបក្ការៈរបស់លោក ដែលធ្លាប់លះបង់កម្លាំងកាយចិត្តនិងពេលវេលា ចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ កន្លងមក ប្រកបដោយភាពក្តុកក្តួល ។ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ក៏បានផ្តាំផ្ញើគ្រួសារសពលោក វរសេនីយ៍ត្រីសូមឲ្យកាត់ចិត្ត ព្រោះជីវិតមនុស្សសត្វក្នុងលោក គឺមិនទៀតទាត់ឡើយ កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ពុំមាននណាម្នាក់ជៀសរួចទេ ដូច្នេះបើយើងនៅមានជីវិតរស់ មិនថាចាស់ឬក្មេង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់បំផុត ត្រូវចេះរៀបចំធ្វើផែនការសេដ្ឋកិច្ចគ្រួសារ ដើម្បីជៀសឲ្យផុតពីភាពក្រីក្រ ហើយប្រព្រឹត្តតែរឿងល្អៗសម្រាប់ក្រុមគ្រួសារនិងសង្គមជាតិ ត្រូវជៀសឲ្យឆ្ងាយពីអំពើឧបាយមុខផ្សេងៗ ជាពិសេសសូមជៀសឲ្យផុតពីបញ្ហាគ្រឿងញៀន។
ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ខៀវ សយ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីបាននាំយកថវិកាចំនួន ៤.០០០.០០០ ៛ (បួនលានរៀល)ចូលបុណ្យដល់ក្រុមគ្រួសារនៃសពផងដែរ។