អហ.កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ២០១៦ លោកវរសេនីយ៌ត្រី សោម ពុទ្ធតារា មេបញ្ជាការស្រុកឪរ៉ាល់ ផ្នែកការអនុញ្ញាតិពីលោកឧត្តមសេនីយ៏ ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងស្របតាមការអំពាវនាវរបស់ សម្តេចនាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជា ឲ្យគ្រប់កងកំលាំងមន្ត្រីរាជការនាំមកចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់គ្នានៅមជ្ឍមណ្ឌលជាតិផ្តល់ឈាមនៃមន្ទីរពេទ្យព្រៈអង្គឌួង ។
លោកវរសេនីយ៏ត្រី សោម ពុទ្ធតារា បានឲ្យដឹងថាកងរាជអាវុធហត្ថចំនួន១៤នាក់ បានអញ្ជើញមកបរិច្ចាគឈាមដើម្បីផ្តល់ឈាមទាំងនេៈដល់ជនរងគ្រោៈដែលកំពង់ខ្វៈខាតឈាម ។លោកបន្តថា កំលាំងដែលមកចូលនាលើកនេៈម្នាក់ៗក៏ធ្លាប់បានផ្តល់ឈាមមជ្ឍមណ្ឌលជាតិផ្តល់ឈាមនៃមន្ទីរពេទ្យព្រៈអង្គឌួងផងដែរ ។គួររំលឹកថាកងរាជអាវុធហត្ថនៅទូរទាំងប្រទេសក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង្ងយោធពលខេមរភូមិន្ន ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែផ្សព្វផ្សាយឲ្យកងកំលាំងនាំគ្នាមកចូលរួមបរិច្ចាគឈាមដល់មជ្ឍមណ្ឌលជាតិផ្តល់ឈាមសម្រាប់ជួយជនរងគ្រោៈ ដែលខ្វៈឈាម ។លោកគ្រូពេទ្យនៃមន្ទីរព្រៈអង្គឌួង បានប្រាប់ថាជាទូរទៅនៅថ្ងៃទី១៤កុម្ភៈ ជាថ្ងៃនៃក្តីស្រឡាញ់មន្ទីរនិងមានកម្មវិធីរៀបចំទទួលបងប្អូន មីង មា ដែលមានបំណងមកបរិច្ចាកឈាមដែរ ។ដោយឡែកកំលាំងកងរាជហត្ថខេត្តកំពង់ស្ពឺ បានមកមុនដើម្បីបរិច្ចាគឈាមដល់មន្ទីរពេទ្យ ។ យើងសង្កេតឃើញថាលោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យព្រៈអង្គឌួង បានទទួលការរាក់ទាក់យ៉ាងរួសរាយចំពោៈបងប្អូន ក៏ដូចជាកងកំលាំងដែលបានមកផ្តល់ឈាម និងបានយកចិត្តទុកដាកយ៉ាងខ្លាំង ៕