You are currently viewing អង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ ទទួលគណៈប្រតិភូវៀតណាម អញ្ជើញមកជូនពរឆ្នាំថ្មី

អង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ ទទួលគណៈប្រតិភូវៀតណាម អញ្ជើញមកជូនពរឆ្នាំថ្មី

ព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ

លោកវរសេនីយ៍ឯក អឿន វណ្ណ: មេបញ្ជាការរងនិងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាររងអហខេត្តជាច្រើនរូបទៀត បានទទួលស្វាគមន៍គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដឹកនាំដោយ លោកវរសេនីយ៍ឯក លី តៀនហ៊ីវ ប្រធានស្នងការនយោបាយយោធា ខេត្តយ៉ាឡាយ ដែលបានអញ្ជើញមកជូនពរនិងសួរសុខទុក្ខ ដល់អង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។