កំបូល៖ នៅព្រឹកថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូល
បានធ្វើពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ក្រោអធិបតីភាព លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ នាយរងសេនាធិការ លោកស្នងការ ស្នងការរង នាយកសាលា នាយការិយាល័យ និងមេបញ្ជាការវរៈកងអន្តរាគមន៍ចល័តចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕