ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦ ឯឧ. ឧទោ ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯឧ. នាយឧ. អគ្គមេបញ្ជាការរង នៃខភម និងជាមេបញ្ជាការ អហផទ និងមន្ត្រីអាវុធហត្ថមួយចំនួនទៀត បានចុះមកសួរសុខទុក្ខលោក វ/ឯក ឯម សាន្ត ដែលកំពុងសម្រាកនៅគេហដ្ឋានក្រោយចូលនិវត្តន៍។ គាត់មានកូន៥នាក់ តែបានរៀបចំគ្រួសារ៣នាក់ហើយ បច្ចុប្បន្នរស់នៅជាមួយកូន២នាក់។ លោក ឯម សាន្ត មានអាយុ៦៥ឆ្នាំ និងមានជំងឺលើសឈាម តែសុខភាពនៅមាំមួនល្អ។ ប្រតិភូបានសំណះសំណាលដោយភាពស្និទ្ធស្នាល រាក់ទាក់ ដែលធ្វើអោយគាត់មានការរំភើបយ៉ាងខ្លាំង និងបានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលមិនដែលភ្លេចនាយទាហាននិវត្តន៍ជន។ ជាចុងក្រោយបានប្រគល់ជូនគាត់នូវឧបភោគ បរិភោគមួយចំនួនមានដូចខាងក្រោម៖
១. អង្ករ ១០០គីឡូក្រាម
២. ទឹកដោះគោឆៅ ៩២កំប៉ុង
៣. ទឹកត្រី ១២ដប
៤. ទឺកស៊ីអ៊ីវ ១២ដប
៥.ស្កសរ ២គីឡូក្រាម
៦. ប៉ីចេង ១គីឡូក្រាម
៧. ថវិកា ៥លាន ៨៦ម៉ឺនរៀលរៀល (ឧបត្ថម្ភដោយ លោកវ/ឯក ធាគា ២០ម៉ឺនរៀល, វ,ឯក ខឹម ពេជ្រ ១៦ម៉ឺនរៀល, វ/ឯក យ៉ែម ច័ន្ទឌី ១០ម៉ឺនរៀល, វ/ទោ កៅ ជីឡេង ៤០ម៉ឺនរៀល និងលោកឧត្តមសេនីយ៍ ហួរ សុខហេង ហៅនាង ៥លានរៀល)៕