រតនគិរី៖ នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាររងអហខេត្តជាច្រើនរូបទៀត បានទទួលស្វាគមន៍គណៈប្រតិភូស្នងការរងខេត្តយ៉ាលាយប្រទេសវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ផាម វ៉ាន់ចិន បានអញ្ជើញមកជូនពរនិងសួរសុខទុក្ខ ដល់អង្គភាពកងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ឧត្តមសេនីយ៍ត្រី គឹម រស្មី ទទួលគណៈប្រតិភូវៀតណាម អញ្ជើញមកជូនពរឆ្នាំថ្មី
- Post author:Sery Vutha
- Post published:April 9, 2018
- Post category:បញ្ជាដឹកនាំ / សារជូនពរ