You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្តឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្តឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះវិហារ៖ នៅវេលាម៉ោង១៦ និង ១០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាក្សាន្ត និងស្នាក់ការសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ី ប្រុស ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

កម្លាំងបានដកហូតវត្ថុតាងរួមមាន៖

១.ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន ០១កញ្ចប់ទំងន់ ២,៣៩ក្រាម

២.ម៉ូតូចំនួន ០១គ្រឿង

៣.ទូរស័ព្ទចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកំលាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។