ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦ បន្ទាប់ពីសួរសុខទុក្ខលោកវ/ឯក ឯម សាន្ត រួចហើយ ឯឧ. ឧទោ ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯឧ. នាយឧ. អគ្គមេបញ្ជាការរង នៃខភម និងជាមេបញ្ជាការ អហផទ និងមន្ត្រីអាវុធហត្ថមួយចំនួនទៀត បានបន្តទៅសួរសុខទុក្ខលោកវ/ឯក ងិន សុផាត ពេលនេះគាត់អាយុ៦៦ឆ្នាំ កំពុងសម្រាកនៅគេហដ្ឋានក្រោយចូលនិវត្តន៍ និងមានជំងឺលើសឈាម តែសុខភាពនៅមាំមួនល្អណាស់។ គាត់មានកូន៤នាក់ តែបានរៀបចំគ្រួសារអស់ហើយ បច្ចុប្បន្នរស់នៅជាមួយកូនប្រុសច្បង អតីតអាវុធហត្ថខេត្តព្រៃវែង ឈ្មោះ ងិន សុផាន់ បាត់បង់សមត្ថកិច្ចការងារដោយសារត្រូវគ្រាប់ចំក្បាលពេលបំពេញការងារ។ ប្រតិភូបានជជែកគ្នាលេង រំលឹកអនុស្សាវរីយ៍ជាច្រើន ដោយភាពស្និទ្ធស្នាល ដែលធ្វើអោយគាត់ និងភរិយាមានការរំភើបយ៉ាងខ្លាំង និងបានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលមិនដែលភ្លេចនាយទាហាននិវត្តន៍ជនដូចរូបគាត់។ ជាចុងក្រោយយើងក៏បានប្រគល់ជូនគាត់នូវឧបភោគ បរិភោគមួយចំនួនមានដូចខាងក្រោម៖
១.អង្ករ ១០០គីឡូក្រាម
២.ទឹកដោះគោឆៅ ៩២កំប៉ុង
៣. ទឹកត្រី ១២ដប
៤.ទឺកស៊ីអ៊ីវ ១២ដប
៥. ស្កសរ ២គីឡូក្រាម
៦.ប៉ីចេង ១គីឡូក្រាម
៧.ថវិកា ៦លាន ២៦ម៉ឺនរៀល (ឧបត្ថម្ភដោយ លោកវ/ឯក ធាគា ២០ម៉ឺនរៀល, វ,ឯក ខឹម ពេជ្រ ១៦ម៉ឺនរៀល, វ/ឯក យ៉ែម ច័ន្ទឌី ១០ម៉ឺនរៀល, វ/ទោ កៅ ជីឡេង ៤០ម៉ឺនរៀល, លោកក្រឡាបញ្ជី ហួត ឈួរ ៤០ម៉ឺនរៀល និងលោកឧត្តមសេនីយ៍ ហួរ សុខហេង ហៅនាង ៥លានរៀល)៕