You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

ឧត្តរមានជ័យ៖ រសៀលថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត៕