ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសាឆ្នាំ២០១៨ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីលោកឧត្តមេសនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង និងនាយករងសាលាទាំងពីរ ព្រមទាំងនាយ នាយរងការិយាល័យស្ថាប័នចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ឯក វង្ស ពិសេន ជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:April 10, 2018
- Post category:បញ្ជាដឹកនាំ / សេចក្តីសម្រេច