អហ.កំពង់ស្ពឺ៖ កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទចែកចាយគ្រឿងញៀន។ការឃាត់ខ្លួននេះធ្វើឡើងនៅ ចំណុច ភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានឈ្មោះ ១.ឈ្មោះ ហ៊ុន បូរិន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបូរីកម្មករ សង្កាត់រកាធំ ក្រុងច្បារ
មន ខេត្តកំពង់ស្ពឺ និង ឈ្មោះហាយ ហុង ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រុងផ្កា សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។វត្ថុតាងដែលសមត្ថកិច្ចចាប់ដកបានមាន ម្សៅក្រាមពណ៏ស(ម៉ាទឹកកកចំនួន៦កញ្ចប់ តូច០១កញ្ចប់ធំ ០៥កញ្ចប់)សរុប៧៨.០៨ក្រាម ម៉ូតូ១គ្រឿង ម៉ាកសេ១២៥សេរី ០៩ ពាក់ស្លាកលេខភ្នំពេញ 1 AD -6875 លុយដុល្លា ២៤៣ដុល្លារអាម៉េរិក លុយខ្មែរ ៤៧ម៉ឺនរៀល ទូរស័ព្ទដែ៣គ្រឿង កន្ត្រៃ ២ ថង់សំរាប់ច្រកថ្នាំ១៩០ថង់។
វត្ថុតាងទាំងអស់ត្រូវ កំលាំង អ-ហ ក្រុងច្បារមន បានបញ្ជូនមក ទីបញ្ជាការដ្ឋាន អ-ហ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមនីតិវិធី៕
