សៀមរាប៖ ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ១០ ខែមេសា ឆ្នាំ២០១៨ ដោយបានការណែនាំ ពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប និងមន្ត្រីក្រោមឱវាទបានចុះសួរសុខទុក នាយចំណង់ ប្លង់ រ៉េត សមាជិកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដែលជួបគ្រោះថ្នាក់ចរាចរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្រខេត្តបាត់ដំបង និងបានផ្ដាំផ្ញើសូមឱ្យថែរក្សាសុខភាព ឆាប់ជាសះស្បើយ និងឆាប់បានចូលបម្រើការក្នុងអង្គភាពវិញ ព្រមទាំងបានប្រគល់ថវិកាចំនួន ១.៨៨០.០០០ រៀល សម្រាប់ការចូលរួមចំណែកថ្លៃព្យាបាលបាលផងដែរ។
