កណ្តាល៖ នៅវេលាម៉ោង ១៣ និង០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស
ដោយសារការប្រព្រឹត្តអំពើហិង្សា កើតឡើងនៅចំណុចក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បង្កដោយជនសង្ស័យឈ្មោះ វ៉ន សារ៉ាវុធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានចូលសម្ងំក្នុងបន្ទប់ទឹក ដើម្បីរកឱកាសលួចទូរស័ព្ទ និងកាបូបរបស់ជនរងគ្រោះឈ្មោះ ចក់ ចាន់ធារី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរជាគរុសិស្ស ស្នាក់នៅកន្លែងកើតហេតុ ពេលជនរងគ្រោះកំពុងតែឈរសិតសក់តែម្នាក់ឯងនៅក្នុងបន្ទប់ទឹក។ ដោយឃើញឱកាសល្អ ជនសង្ស័យក៏ចាប់ផ្តើមធ្វើសកម្មភាពលួច តែត្រូវជនរងគ្រោះឃើញទាន់ ជនសង្ស័យក៏ស្ទុះមកចាប់ខ្ទប់មាត់ និងទះកំភ្លៀង រួចក៏មានការប្រតាយប្រតប់គ្នា ជនរងគ្រោះ ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដែលកំពុងល្បាតនៅជិតនោះ ចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្តង។វត្ថុតាងចាប់យក
-ទូរស័ព្ទចំនួន ០១គ្រឿង
-ការបូដៃចំនួន ០១ មានប្រាក់ចំនួន៦៥០០រៀល។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។