ប៉ៃលិន៖ នៅវេលាម៉ោង ០៨ និង ០០ នាទីថ្ងៃពុធឋ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រជុំបែងចែកគោលដៅផែនការការពារសន្តិសុខ រក្សាសុវត្តិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការង និងជានាយសេនាធិការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ គចល័តលេខ១៧
និងនាយ នាយរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។