You are currently viewing គណៈប្រតិភូវៀតណាម ជូនពរអង្គភាពកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

គណៈប្រតិភូវៀតណាម ជូនពរអង្គភាពកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅសាលសវនាកាសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍ប្រតិភូគណៈកម្មាធិការបក្សខេត្តគៀនយ៉ាង ដឹកនាំដោយលោក ង្វៀន ថាញ់ងី សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ជាលេខាខេត្តនិងជាប្រធានក្រុមសមាជិករដ្ឋសភាអង្គភាពខេត្តគៀនយ៉ាង មកជូនពរអង្គភាពកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២​ ដែលខិតជិតមកដល់៕