You are currently viewing ឧត្តមសេនីយ៍ឯក អន សុខុន ជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ឯក អន សុខុន ជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការ ស្នងការដ្ឋានបច្ចេកទេសឡុងឈិន បានប្រារព្ធពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងទទួលជំនាញជំនួយមនុស្សធ៌ម​ និងសង្គ្រោះគ្រោះមហន្តរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការចូលរួមពីលោកនាយរងសេនាធិការ លោកស្នងការ ស្នងការរង និងនាយ នាយរងការិយាល័យ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕