កំពត៖ ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតបានរៀបចំពិធីសូត្រមន្តប្រោះព្រហ្មលើករាសីចម្រើនព្រះបរិត្ត សិរីសួស្ដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងពិធី លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងនាយទាហាននាយទាហានរងបានប្រគេនបច្ច័យជូនព្រះសង្ឃចំនួន ០៤អង្គ រួមមានសាដកចំនួន០៤ ត្រៃចំនួន០៤ ថវិកាចំនួន ២.២១០.០០០ អង្ករចំនួន ០៤បាវ ទឹកក្រូចចំនួន ០៥កេះទឹកបរិសុទ្ធចំនួន ០៥កេះ មីចំនួន ០៥កេះ ផងដែរ។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតរៀបចំពិធីសូត្រមន្តប្រោះព្រហ្មលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
- Post author:Sery Vutha
- Post published:April 12, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / កីឡា វប្បធម៌ សិល្បៈ