កណ្តាល៖ ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨ ។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង-ស្រុក កងវរអន្តរាគមន៍ គ្រូឧទ្ទេសនាម និងសិក្ខាកាមសរុបចំនួន ១៣៥ នាក់។
សិក្ខាកាមទទួលបាននិទេ្ទសល្អ៨៥% និទេ្ទសល្អបង្គួរ១០% និទេ្ទសមធ្យម៥%។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការបានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងវគ្គ គ្រូឧទេ្ទសនាម និងសិក្ខាកាមឆ្នើមនូវ ថវិកាមួយចំនួន និងមានមតិបូកសរុបនិងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រើយពីចប់វគ្គពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងដែលបានមកពីការបំប៉ន រៀនសូត្រយកទៅអនុវត្ត ក្នុងការបំពេញភារកិច្ច អោយចំទិសដៅ ត្រូវគារពបទបញ្ជា និងវិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមាន សមត្ថកិច្ច អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ជៀសវាងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ។ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើនរំលឹក ដាស់តឿន ដល់ថ្នាក់ក្រោមអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ទោះឋិតក្នុងតម្លៃណាក៏ដោយ ដើម្បីស្ថិរភាព សន្តិសុខ និង ការអភិវឌ្ឍន៍ដែលជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។