ព្រៃវែង៖ នៅព្រឹក ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង រួមជាមួយមន្ត្រីក្រោមឱវាទ បាននិមន្តព្រះសង្ឃ ប្រោះព្រំលើករាសី សេរីសួស្តី និងសុំសេចក្តីសុខចំរើន ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។