រតនគិរី៖ នៅថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េង មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី តំណាងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៤៦.២៥៤.៥០០៛ ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ ខា សាម៉ៃ ជំនួយការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដើម្បីទុកជាទុនក្នុងការប្រកបរបរចឹញ្ចឹមជីវិតតទៅមុខ ។
ក្នុងឱកាសនាពេលពេលនោះផងដែរ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ផ្តាំផ្ញើដល់គ្រួសារសព ថាទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ សម្រាប់កងរាជអាវុធហត្ថរាខេត្តរតនគិរី ក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់រួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក មិនបោះបង់ចោលគ្នាឡើយ ជាក់ស្តែងក្នុងពេល ដែលលោកអនុសេនីយ៍ទោ ខា សាម៉ៃ បានលាចាកលោកទៅ អាវុធហត្ថ ទាំងអស់បានបង្ហាញនូវក្តីស្តាយ ស្រណោះ អាឡោះអាល័យ និងចងចាំ គុណូបក្ការៈរបស់លោកដែលធ្លាប់លះបង់កម្លាំងកាយចិត្តនិងពេលវេលា ចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ កន្លងមក ប្រកបដោយភាពក្តុកក្តួ។ លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើជូនចំពោះគ្រួសារសពលោក លោកអនុសេនីយ៍ទោ ខា សាម៉ៃ សូមឲ្យកាត់ចិត្ត ព្រោះជីវិតមនុស្សសត្វក្នុងលោក គឺមិនទៀតទាត់ឡើយ កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ពុំមាននណាម្នាក់ជៀសរួចទេ ដូច្នេះបើយើងនៅមានជីវិតរស់ មិនថាចាស់ឬក្មេង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់បំផុត និងប្រព្រឹត្តតែរឿងល្អៗសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ត្រូវជៀសឲ្យឆ្ងាយពីអំពើឧបាយមុខផ្សេងៗ ជាពិសេសសូមជៀសឲ្យផុតពីបញ្ហាគ្រឿងញៀន។