ឧត្តរមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រួមជាមួយមន្ត្រីក្រោមឱវាទ បាននិមន្តព្រះសង្ឃ ប្រោះព្រំលើករាសី សេរីសួស្តី និងសុំសេចក្តីសុខចំរើន ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
