អហ.ស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះអនុវត្តន៍ដីកាចាប់ខ្លួន លេខ ១០ ចខ/០១៥ ចុះថ្ថៃទី ១៤/០១/២០១៥ចុះហត្តលេខា ដោយលោក កើត សាំង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្វាយរៀង ។
ជនសង្ស័យដែល ឃាត់ខ្លួននោះមានឈ្មោះ ថាច់ ហូវ ភេទប្រុស អាយុ ៣៤ឆ្នាំមានទីលំនៅ ភូមិកណ្តាល
សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៤នៅចំណុច ភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង៕