You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន សំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់អាវុធហត្ថដែលមានជីវភាពខ្វះខាត

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន សំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់អាវុធហត្ថដែលមានជីវភាពខ្វះខាត

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសាឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដែលមានជីវភាពការខ្វះខាត ចំនួន ៩២នាក់ ក្នុងម្នាក់ទទួលបានអង្ករ ១ការ៉ុង មី ១កេះ និងថវិកា ៥ម៉ឺនរៀល ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ផងដែរ។