You are currently viewing លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ៣៨លានរៀល ប្រគល់ជូនគ្រួសារសព

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ៣៨លានរៀល ប្រគល់ជូនគ្រួសារសព

ព្រៃវែង៖  នៅវេលាម៉ោង ០៧ និង ០៥ ព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិក មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៨.១៥០.០០០ រៀល ( សាមសិបប្រាំបីលានមួយរយហាសិបពាន់ ) ប្រគល់ជូនគ្រួសារសពលោកវរសនីយ៍ត្រី ខៀវ សយ ជំនួយការ លេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ។ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានឱ្យដឹងថា ទាំងនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់លោកនាយឧត្តមសេនីយ៍ ដែលមានចំពោះ មន្រ្តីក្រោមឱវាទ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ។

តំណាងឲ្យគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត នឹងការលះបង់របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងទទួលបាននូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។