You are currently viewing ប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង អញ្ជើញមកជូនពរអង្គភាពអាវុធហត្ថខេត្តកណ្តាល

ប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង អញ្ជើញមកជូនពរអង្គភាពអាវុធហត្ថខេត្តកណ្តាល

កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹគនាំមន្រី្តក្រោមឱវាទ ទទួលស្វាគមន៍គណៈប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង ប្រទេសវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក ងៀង ធឿងឡេ មេបញ្ជាការ ការពារព្រំដែនខេត្តអានយ៉ាងប្រទេសវៀតណាម អញ្ជើញមកជូនពរដល់កងរាជអាវុធហត្ថខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយពីបានជួបសំណេះសំណាល ពីការទំនាក់ទំនងសាមគ្គីភាពយ៉ាងជិតស្និត រវាងកងទ័ពប្រទេសទាំងពីរួចមក លោកប្រធានប្រតិភូកងទ័ពវៀតណាមបានប្រគល់វត្ថុអនុស្សាវរីយ៍ដល់ លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងថតរូបទុក្ខជាអនុស្សាវរីយ៍ផងដែរ។