រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៥និង០០នាទី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារជាមួយ លោក BART VERMEIREN ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ICRC និងលោកប្រធានចុះទស្សនកិច្ចពន្ធនាគាររបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម៕