You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតគណៈប្រតិភូបញ្ជាការដ្ឋានការពារព្រំដែន ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតគណៈប្រតិភូបញ្ជាការដ្ឋានការពារព្រំដែន ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតគណៈប្រតិភូមេបញ្ជាការរង

បញ្ជាការដ្ឋានការពារព្រំដែន នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ត្រី ង្វៀង ហួយ ហ្វឿង ដែលជាប្រធានប្រតិភូ បានថ្លែងអំណរគុណ ចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យរូបលោក និងប្រតិភូចូលជួបសម្តែងការគួរសម និងជូនពរជ័យ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ។

ក្នុងនាមកងរាជអាវុធហត្ថ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាលបានផ្តល់ការ គាំទ្រ ជួយឧបត្ថម្ភយ៉ាងច្រើនដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ ក្នុងវិស័យកងទ័ព ភាគីវៀតណាម បានជួយបណ្តុះបណ្តាលដល់កងយោធពល ខេមរភូមិន្ទ និងជួយឧបត្ថម្ភសំណង់អគារ សម្ភារៈ និងថវិកាជាច្រើន ដល់កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ អត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការបង្កើនសក្តានុពលដល់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ។ ហើយជំនួយទាំងនោះ វានឹងនាំមកនូវ លទ្ធផលជាផ្លែផ្កាយ៉ាងច្រើនថែមទៀតដល់ចំណងមេត្រីភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាង រដ្ឋាភិបាល កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើននិងរឹងមាំថែមទៀត៕