រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋាន យោធាខេត្ត បញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តឡុងអាន និងបញ្ជាការដ្ឋាន យោធាខេត្ត បញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្ត តៃនិញ នៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ការរៀបចំពិធីប្រកួតកីឡាបាល់ទះមិត្តភាព នេះដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងពិធីនេះស្ថិតក្រោមអធិបតីភាពលោក ហ៊ូ វតនៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយលោកឧត្តមសេនីយ៍ វរៈសេនីយ៍ មេបញ្ជាការអង្គភាព ទាំង៤ ខេត្តគឺខេត្តស្វាយរៀង ព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តឡុងអាន តៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ពិធីប្រកួតនេះ ក្រោមការរៀបចំរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងពិធីនេះលោកឧត្តមសេនីយ៍ ក៍បានរៀបចំពានរង្វាន់រួមមាន ចំណាត់ថ្នាក់លេខ១ ទទួលបានពាន ១ អមទឹកប្រាក់ចំនួន៣ លាន រៀល ចំណាត់ថ្នាក់លេខ២ ទទួលបានពាន ១ អមទឹកប្រាក់ចំនួន២ លានរៀល ចំណាត់ថ្នាក់ លេខ៣ ទទួលបានពាន ១ អមទឹកប្រាក់ចំនួន១ លានរៀល ក្រុមកីឡាមិនទទួលចំណាត់ថ្នាក់ទទួបានថវិកាចំនួន ៦ សែនរៀល គណៈកម្មាការ ទទួលបានថវិកាចំនួន ១លានរៀល ហើយចំណាត់ថ្នាក់លេខ ១ ត្រូវបានទៅលើក្រុមកីឡាខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ចំណាត់ថ្នាក់លេខ ២បានទៅលើកងការពារព្រំដែនខេត្តឡុងអាន និងលេខ៣ បានទៅលើកងការពារព្រំដែនខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្រោយបញ្ចប់ការប្រកួតលោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី បានរៀចំអាហារ សាមគ្គីរួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងផងដែរ ៕
ប្រគូតកីឡាបាល់ទះមិត្តភាពកម្ពុជា វៀតណាម
ស្វាយរៀង៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងបានរៀបចំពិធីប្រកួតកីឡាបាល់ទះមិត្តភាព