You are currently viewing ផឹកស៊ីស្រវឹងប៉ះសម្តីគ្នាកាប់ចាក់គ្នារងរបួសធ្ងន់ចូលដេកពេទ្យទាំងពីរនាក់

ផឹកស៊ីស្រវឹងប៉ះសម្តីគ្នាកាប់ចាក់គ្នារងរបួសធ្ងន់ចូលដេកពេទ្យទាំងពីរនាក់

អហ បន្ទាយមានជ័យ៖ បុរស២នាក់ផឹកស៊ីជាមួយរហូតដល់ស្រវឹងប៉ះសម្តីធ្ងន់ស្រាលកើត​រឿងជម្លោះរហូតកាប់ចាក់គ្នាបង្ក​ឲ្យរបួសធ្ងន់​ស្រាល​ចូលដេក​ពេទ្យ​ទាំង​សង​ម្ខាង​ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោក វរសេនីយ៍ត្រី ឱ ប៊ុនណេ ប្រធានស្នាក់ការ​សន្តិសុខ​លេខ៩៩៩ ​បានប្រាប់ថាៈ មុនកើតរឿងរ៉ាវបាននាំគ្នាផឹកស្រាក្នុងខ្ទមកន្លែងលក់ដូរហើយជនបង្កហេតុមានឈ្មោះ សៀន រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅអូរអំពិល ឃុំទួលពង្រ ស្រុ់កម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានស្រវឹងស្រាប្រើពាក្យសម្តីធ្ងន់ដាក់ជនរងគ្រោះ ឈ្មោះ ឆែម លឿម ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិជាមួយគ្នា កើតរឿងវាយប្រតប់ប្រតាយគ្នាទៅវិញទៅមករហូតរបួសធ្ងន់ចូលដេកពេទ្យរៀងៗខ្លួន។ លោក ឱ ប៊ុនណេ បានបន្តថាៈ ជនសង្ស័យឈ្មោះ សៀន រ៉េន ភេទប្រុសអាយុ៣៨ឆ្នាំ ប្រើប្រាស់កាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឆែម លឿម ភេទប្រុស អាយុ៤៩ឆ្នាំ របួស់ធ្ងន់ត្រង់ដៃកឆ្វេង បាត់ដៃឆ្វេង ដាច់ម្រាមដៃ ខ្នងដៃ។

592eb1625b098d939f5da1efbbe31326