ស្វាយរៀង៖ រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី អនុញ្ញាតគណៈប្រតិភូមេបញ្ជាការរង បញ្ជាការដ្ឋានការពារព្រំដែន នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ត្រី ង្វៀង ហួយ ហ្វឿង ដែលជាប្រធានប្រតិភូ បានថ្លែងអំណរគុណ ចំពោះលោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យរូបលោក និងប្រតិភូចូលជួបសម្តែងការគួរសម និងជូនពរជ័យ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ។
