អហ.កណ្តាល៖ ជនសង្ស័យម្នាក់ដែលជំរិតក្មេងម្នាក់ជំរិតទារប្រាក់ ត្រូវបាន អហ ធ្វើការឃាត់ខ្លួន កានៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ។
កុមារារងគ្រោះដោយការចាប់ជំរិតនេះមានឈ្មោះ តាំង សុហទយ័ ភេទប្រុស អាយុ 10ឆ្នាំ មុខរបរ សិស្ស សាលាបឋមសិក្សាបច្ចេកវិទ្យាសម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ឪពុក ឈ្មោះ តាំង សង្គម ភេទប្រុស អាយុ ៣៩ ឆ្នាំ សញ្ជាតិខ្មែរមុខរបរ ស្មូនរូបនិងម្តាយ ឈ្មោះ ម៉ូវ រម្យទម្យ ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ មេផ្ទះ អ្នកទាំងបី
មានទីលំនៅ ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ដោយឡែកជនសង្ស័យដែលធ្វើការឃាត់ខ្លួនបានមានឈ្មោះ សួស រ៉ាណូ ភេទប្រុស អាយុ២២ឆ្នាំជាអ្នករត់ម៉ូតូឌុប រស់នៅភូមិឃុំជាមួយជនរងគ្រោះ។
បើតាមសម្តីមន្ត្រី អហ បានឲ្យដឹងថា «នៅវេលាម៉ោង ១៣និង១០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្សយ័បានប្រាប់ជនរងគ្រោះថាពូថោះ(ពូបង្កើតជនរងគ្រោះ)ឲ្យទូរសព្ទ័ជាកាដូរ ហើយប្រាប់ថាប៉ាម៉ាក់ ទៅកំពង់ចាមបួនប្រាំថ្ងៃ រួចមកជនសង្សយ័បានឌុប(ម៉ូតូ) ជនរងគ្រោះតាមភ្នំអដ្ឋារស្ស ចេញតាមព្រែកភ្នៅមកស្នាក់នៅបន្ទប់ជួលម្តុំផ្សារដើមថ្កូវចំនួនពីរយប់ នៅថ្ងៃទី១៦ ខែកុម្ភៈ ជនសង្សយ័បានទូរសព្ទ័ទារប្រាក់ចំនួន ២លានរៀលពីអាណា ព្យាបាលជនរងគ្រោះ ។លុះម៉ោងប្រហែល១០ព្រឹក ថ្ងៃ១៧ ខែកុម្ភៈ ជនសង្ស័យបាននាំជនរងគ្រោះទៅភ្នំតាម៉ៅ រហូតដល់ម៉ោង
១៤និង០០នាទីនាទីទើបត្រឡប់មកផ្តុំផ្សារសៀមរាបកន្ទួត ហើយបានទូរសព្ទ័មកអាណាព្យាបាលឲ្យវេប្រាក់តាមWing ចំនួន៣លានរៀល តែអាណាព្យាបាលជនរងគ្រោះ សុំឲ្យតែ២លានរៀល ។
ដោយមានការរៀបចំផែនពង្រាយកម្លាំងអហ(ស៊ីវិល)តាមដងផ្លូវ ផ្ទះសេវាផ្ទេរប្រាក់ Wing តាមផ្ទះ(បណ្តោយផ្លូវជាតិលេខ២)ចាប់តាំងពីស្រុកបាទីខេត្តតាកែវ រហូតដល់ ក្រុងតាខ្មៅនិងមានការតាមតំបន់សេវាទូរសព្ទ័(location)របស់ជំនាញ អហផទ ជាប្រចាំអហនិងក្រុមគ្រួសារជនរងគ្រោះក៏ជួបប្រទះជនល្មើសនិងជនរងគ្រោះនៅចំណុចឃាត់ខ្លួនខាងលើ ហើយក៏នាំគ្នាចូលទៅ
រំដោះជនរងគ្រោះ ពេលនោះជនល្មើសរត់កាត់វាលស្រែតែត្រូវកម្លាំង អហ សហការជាមួយកម្លាំងនគរបាលប៉ុស្តិពទ្ធ័ចាប់ខ្លួនតែម្តង។»
វត្ថុតាងដែលចាប់ដកបានមាន ម៉ូតូC125ពណ៌ខ្មៅ01គ្រឿង ពាក់ស្លាកលេខភ្នំពេញ1AF4254 ប្រាក់ ៤២៥០០រៀល និងប្រាក់ដែលជនសង្ស័យជំរិត ២លានរៀល ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន បញ្ចូនមកកាន់បញ្ជាការដ្ឋាន ខេត្តកណ្តល ដើម្បីចាត់ការតាមផ្លូវច្បាប់៕