You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញចុះសួរសុខទុកគ្រួសារមន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលទើបសម្រាលកូន

តំណាងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញចុះសួរសុខទុកគ្រួសារមន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលទើបសម្រាលកូន

ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង

លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនួន ២,៤៥០,០០០រៀល និង ៣០០ដុល្លារអាមេរិក ទឹកដោះគោឆៅ ០២យួរ ទឹកផ្លែឈើ ០១ កេស ទឹកបរិសុទ្ធ ០១កេស ទៅប្រគល់ជូនលោកវរសេនីយ៍ត្រី ហេង រី នាយការិយាល័យបញ្ជូនសារ នៃសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលភរិយារបស់គាត់មានផ្ទៃពោះ និងបានសម្រាលកូននៅក្នុងមន្ទីរពហុព្យាបាលខេត្តកំពង់ចាម។

 

សូមបញ្ជាក់ជូនថា ថវិកាឧបត្ថម្ភទាំងនេះ គឺបានមកពីការចូលរួម ទៅតាមសទ្ធា សមានចិត្ត និងលទ្ធភាពរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត តាមរយៈមូលនិធិគ្រួសារគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ហើយលោកវរសេនីយ៍ត្រី ហេង រី និងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដល់ក្រុមគ្រួសាររបស់គាត់ ដែលកំពុងជួបការលំបាក និងសូមលើកដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យសិរីមង្គល ជួយបីបាច់ថែរក្សា ឱ្យក្រុមគ្រួសារមិត្តរួមការងារទាំងអស់ មានសេចក្តីសុខ សុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕