You are currently viewing លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រៃវែង៖ ព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសង្រ្កាន្តខេត្តព្រៃវែង ថ្ងៃទី ១៤-១៥-១៦ ឆ្នាំ២០១៨  ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង១៣ ។