You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ក្រោមការបញ្ជាដឹកនាំកម្លាំងដោយផ្ទាល់ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដែលជាមេបញ្ជាការកងរាជអាវុធខេត្តបាត់ដំបង រួមជាមួយគ្រប់ស្ថាប័នចំណុះ ដើម្បីការពាររក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងមូល ក្នុងឱកាសបុណ្យសង្រ្កាន្តឆ្នាំថ្មីដើម្បីស្វាគមន៍អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឱ្យទទួលបាននូវភាព សប្បាយ ជាក់ស្តែងក្នុងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ លោកបានចុះដឹកនាំកម្លាំង និងចុះពិនិត្យ ដោយផ្ទាល់នេះបានស្តែងចេញ នូវការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញ តួនាទីភារកិច្ច ហើយទទួលបានការសសើរពីមហាជន ពិសេសកងកម្លាំងកងរាជអាវុធហត្ថខេត្តទាំងមូលមានការគោរពស្រលាញ់ កក់ក្តៅ យកគំរូតាមលោក និងកាន់តែមានកម្លាំង ថាមពលថែមក្នុងការបំពេញភារកិច្ច រហូតទទួលលទ្ធផលល្អប្រសើរជូនថ្នាក់ដឹកនាំ៕