រាជធានីភ្នំពេញៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ដកបទពិសោធន៍ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ជុំវិញការងារ ការពារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង អ.ហ.ផ.ទ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ នាយខុទ្ធកាល័យ ស្នងការ ស្នងការរង និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន ៥២នាក់។