កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ នាយ នាយរងអាវុធហត្ថខេត្ថ និងកម្លាំងស្រុក ចុះសួរសុខទុក្ខ និងបាននាំយកថវិកាមូនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារអាវុធហត្ថ ដែលឆ្លងទន្លេដល់លំនៅដ្ឋានចំនួន២គ្រួសារ។
១-គ្រួសាលោកព្រឹន្ទបាល ស៊ិន ប្រសិត សមាជិកក្រុងតាខ្មៅ ស្ថិតនៅភូមិបទតាជី១ សង្កាត់ព្រែក ហូរក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបានថវិកាសរុបចំនួន១.៣៩០.០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
២-គ្រួសារលោកអនុសេនីយ៍ត្រី កុយ ប៊ុនហឿន សមាជិកអាវុធហត្ថស្រុកកៀនស្វាយស្ថិតនៅភូមិពោធិ៍មៀវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលបានថវិការចំនួន១.៥៧០.០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។