ស្ទឹងត្រែង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងដំណាងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំសការីនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ត្រី ទៅចែកជូនដល់ប្រជាពលរដ្ឋទីទល់ក្រចំនួន ០៣គ្រួសារ ស្ថិតនៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង អំណោយរួមមាន៖ អង្ករ៦០គីទ្បូ, ឃីត០១ដុំ, ទឹកក្រូច០២កេះ, មី០២កេះ, ទឹកត្រី០៣យួរ, ទឹកស៊ីអ៊ីវ ០៣យួរ, មុង០៣, ស័ង្គសី១០សន្លឹក និងថវិកាចំនួន ៤៥ម៉ឺនរៀលផងដែរ។
តំណាងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋទីទល់ក្រចំនួន ០៣គ្រួសារ
- Post author:Sery Vutha
- Post published:April 19, 2018
- Post category:បញ្ជាដឹកនាំ