កំពង់ចាម៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំប្រជុំ ត្រួតពិនិត្យការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងដកស្រង់បទពិសោធន៍ការងារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះប្រព្រិត្តិទៅនៅវេលាម៉ោង ៨ និង ០០នាទីព្រឹក ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។