បាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ណាប់ ស៊ីថា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ដែលមានជម្ងឺ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ។ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ថា អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខ។ ជាក់ស្តែងលោកឧត្តមសេនីយ៍ត្រី និងមន្ត្រីក្រោមឱវាទបានអញ្ជើញចុះមកសួរសុខទុក្ខ លោកវរសនីយ៍ត្រី ណាប់ ស៊ីថា ដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ និងជូនពរឱ្យលោកឆាប់ជាសះស្បើយពីជម្ងឺ ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រីក៏បាននាំយកថវិកា ៣.៨៦០.០០០៛ ដែលជាថវិការបស់អង្គភាព និងការរួមចំណែករបស់បងប្អូនមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងទាំងអស់ ប្រគល់ជូន លោកវរសេនីយ៍ត្រី ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលផងដែរ។
ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
- Post author:Sery Vutha
- Post published:April 22, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ